Welcome to OneSKY Studio

The top stars, you’ve been waiting for so long to meet face-to-face, are coming to Australia this June.​ Everyone is cordially invited!
 
កំពូលតារា ដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំជាយូរណាស់មកហើយ នឹងមកសម្ដែងជូនលោកអ្នក នៅកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ក្នុង ប្រទេសអូស្រ្តាលី ​ក្នុងខែ​មិថុនានេះហើយ។
នៅទីក្រុងមែលប៊ិន នាថ្ងៃទី24 ខែមិថុនា 2023
ទីក្រុងអាឌឺឡែដ នាថ្ងៃទី 1 ខែកក្កដា 2023
មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា សូមគោរព​អញ្ជើញ​បងប្អូន​ញាតិ​មិត្តទាំងអស់គ្នា។ សូមកុំភ្លេចចូលរួមទស្សនាកម្សាន្ដ ដើម្បីជួយបណ្ដុះបណ្ដាលកុមារក្រីក្រ នៅទីជនបទស្រុកខ្មែរ ព្រោះកម្រៃដែលបានមកពីការប្រគំតន្រ្តីសប្បុរសធម៌នេះ នឹងយកទៅបណ្ដុះបណ្ដាលកូនខ្មែរឱ្យបានសិក្សារៀនសូត្រនឹងគេ។ ក្រុមការងាររបស់មូលនិធិសង្គ្រោះកុមារកម្ពុជាដែលសុទ្ធតែជាអ្នកស្ម័គ្រចិត្តមិនបានកម្រៃអ្វីទាំងអស់ សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនដែលបានជាវសំបុត្រទុកជាមុនរួចហើយ។ ការគាំទ្ររបស់បងប្អូនជួយលើកទឹកចិត្តយើងខ្ញុំទាំងអស់គ្នាដើម្បីអនាគតកុមារខ្មែរ ដែលជាទំពាំងស្នងឫស្សី!
 
Please join us to support our educational projects in rural Cambodia. Two shows only, one in Melbourne and another one in Adelaide. Book your tickets now before you miss out!
TOP